ជម្រើសដ៏ច្រើនអស្ចារ្យ និងតម្លៃទាបសមរម្យ ហើយប្តូរទំនិញវិញដោយឥតគិតថ្លៃ

ជម្រើសដ៏ច្រើនអស្ចារ្យ និងតម្លៃទាបសមរម្យ ហើយប្តូរទំនិញវិញដោយឥតគិតថ្លៃ

ទីបំផុតមានកម្មវិធីទិញទំនិញត្រឹមត្រូវហើយ!

ទាញយកកម្មវិធីឥលូវនេះ!

គោលការណ៍ពត៌មានឯកជនរបស់អតិថិជន

សេចក្ដី​ផ្ដើម​ស្ដី​ពី​គោល​ការណ៍ពត៌មាន​ឯកជន​

 

១.១ នៅ​ក្រុមហ៊ុន​ទីង​ សបភីង​ សឺលូសិន ឯក មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ពត៌មាន​ឯកជន។​ យើងប្តេជ្ញាអនុវត្តតាមច្បាប់សាធារណរដ្ឋអនុក្រឹត្យលេខ ១០១៧៣ ឬច្បាប់ស្តីពី ទិន្នន័យសិទ្ធិឯកជននៃឆ្នាំ ២០១២ ដែល​វិធានបានអនុវត្ត និងបទបញ្ញត្តិ។​

 

១.២ នៅ​ក្នុងចំនុចនៃការផ្តល់ជូនអ្នកនូវសេវាកម្មឬការចូលប្រើប្រាស់កម្មវិធី (ដែលមានចែងក្នុងល័ក្ខខ័ណ្ឌនៃការប្រើប្រាស់) យើងនឹងធ្វើការ​ប្រមូល ធ្វើការ​ប្រើប្រាស់ បង្ហាញ រក្សាទុក ឬ ដំណើរការទិន្នន័យទាំងអស់​រួមទាំងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកផងដែរ។

 

១.៣ គោល​ការណ៍​ពត៌មាន​ឯក​ជន​នេះបង្កើ​ត​ឡើង​ដើម្បី​ប្រកាស​ប្រាប់​អោយ​អ្នក​ដឹង​អំពីវិធី​ដែល​យើង​ ប្រមួល​ទិន្នន័យយកមកធ្វើការ​ប្រើប្រាស់​ បង្ហាញ រក្សាទុក ឬ របៀប​ដំនើរការ​ទិន្នន័យ​ដែលប្រមូល​ទុក​ និង​ទទួល​បាន​ក្នុង​កំឡុង​ពេល​ផ្គត់ផ្គង់​សេវាកម្ម រឺការចូលប្រើប្រាស់កម្មវិធីអោយ​អ្នក​បាន​ដឹងក្នុង​នាម​ជាអតិថិជនរបស់​យើង​។​ យើង​គ្រាន់​តែធ្វើការ​​ប្រមូល ធ្វើការ​ប្រើប្រាស់​ បង្ហាញ​ រក្សាទុកថា ឬ ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយអនុលោមតាមគោលការណ៍ពត៌មានឯកជននេះ។

 

១.៤ វាមាន​សារៈសំខាន់​ណាស់​ដែល​តំរូវ​អោយ​អ្នក​ ធ្វើការ​អាននូវ​គោល​ការណ៍ពត៌មាន​ឯកជន​នេះ​ជាមួយនឹងសេចក្តីជូនដំណឹងផ្សេងទៀតដែលយើងអាចផ្តល់ជូនក្នុងពេលវេលាជាក់លាក់ណាមួយនៅពេលដែលយើងធ្វើការ​ប្រមូល ប្រើប្រាស់ បង្ហាញ ឬ ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់​អ្នក ដូចនេះអ្នកអាចដឹងយ៉ាង​ច្បាស់លាស់អំពីវិធីនិងមូលហេតុដែលយើងកំពុងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

 

១.៥ ក្នុង​ការ​ចុច​ រឺ​ ការ​ស្វែង​រក​ពាក្យ ‘ចុះឈ្មោះថ្មី’ ‘ខ្ញុំ​យល់​ព្រមទៅ​នឹង​គោលការណ៍ពត៌មាន​ឯកជន’ ‘ខ្ញុំយល់ព្រម និងការព្រមព្រៀងចំពោះការប្រមូល ប្រើប្រាស់ បង្ហាញ រក្សាទុក និង / ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់​ខ្ញុំក្នុង​គោលបំណងដែលបាន​បង្ហាញនិងមាន​ចែង​ក្នុងគោលការណ៍ពត៌មានឯកជន’ ឬ ប្រយោគ​ណាមួយ​ដែល​មាន​អត្ថន័យ​ស្រដៀងនៅ​ក្នុង​គេហទំព័រចុះឈ្មោះ អ្នក​បាន​ទទួល​ស្គាល់​ថា​ អ្នក​បាន​ដឹង​ និង​យល់​ច្បាស់​ស្ដី​ពី​លក្ខខណ្ឌគោលការណ៍ពត៌មាន​ឯកជន​ និង​បង្ហាញថា​អ្នក​បានយល់ព្រម និងព្រមព្រៀងចំពោះការប្រមូល ការប្រើប្រាស់ បង្ហាញ ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដូចដែលបានបញ្ជាក់និងស្ថិតនៅក្រោមលក្ខខណ្ឌនៅទីនេះ។​

 

១.៦ យើង​អាច​ធ្វើបច្ចុប្បន្នភាព​នៃ​គោល​ការណ៍​ពត៌មាន​ឯកជននេះ​ក្នុង​ចន្លោះ​ពេល​ណាមួយ។ ប្រសិន​ជាមាន​ការ​ផ្លាស់​ប្ដូរណាមួយដែលយើងបាន​កែប្រែ​ចំពោះគោលការណ៍ពត៌មាន​ឯកជននេះនាពេលអនាគត វានឹងត្រូវបានចុះផ្សាយលើទំព័រនេះហើយជូនដំណឹងដល់អ្នក និង​ដើម្បី​មាន​ការ​យល់ព្រមពីអ្នកចំពោះការផ្លាស់ប្តូរ ការបន្តប្រើប្រាស់សេវាកម្ម ដំណើរការ​មាតិកា​ឬការប្រើប្រាស់សេវាកម្ម រួមបញ្ចូលការបញ្ជាទិញនៅលើមាតិកា នឹងត្រូវបានបង្កើតការទទួលស្គាល់និងទទួលយករបស់អ្នក ចំពោះការផ្លាស់​ប្ដូរដែល​យើង​មាន​ក្នុង​គោលការណ៍ពត៌មានឯកជននេះ។ សូមពិនិត្យមើល ឲ្យ បានញឹកញាប់ដើម្បីមើលបច្ចុប្បន្នភាពឬការផ្លាស់ប្តូរចំពោះគោលការណ៍ពត៌មានឯកជននេះ។

 

១.៧ គោលការណ៍ពត៌មានឯកជននេះ ត្រូវបានអនុវត្តរួមគ្នាជាមួយនឹងសេចក្តីជូនដំណឹងផ្សេងទៀត ប្រយោគកិច្ចសន្យានិងប្រយោគយល់ព្រមដែលបានអនុវត្តនៅ​ក្នុង​ចំនុចនេះក្នុង​ការប្រមូល រក្សាទុក ប្រើប្រាស់ ការបង្ហាញ ឬដំណើរការ​ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែល​ប្រើប្រាស់​ដោយពួកយើងមិនមែនក្នុង​គោលបំណងអនុវត្តន៍អោយ​លើស​ពី​នេះលុះ​ត្រាតែ​មាន​ការ​បង្ហាញ​យ៉ាង​ច្បាស់​លាស់​ផ្សេង​ទៀត​អំពី​យើង​ខ្ញុំ។

 

១.៨ អ្នក​អាច​ធ្វើការ​ចូលទៅ​កាន់​មាតិការ ​និង​ស្វែង​រក​ដោយ​ពុំ​ចាំបាច់​ផ្ដល់​នូវ​ពត៌មាន​លំអិត​ផ្ទាល់​ខ្លួន។ ទោះ​បី​ជា​យ៉ាង​ណាក្ដី​ អ្នក​នឹង​ត្រូវ​បាន​តំរូវ​អោយ​ចុះ​ឈ្មោះ​​បង្កើត​គណនី​ថ្មី ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ប្រើប្រាស់​សេវាកម្ម​យើង​ខ្ញុំ។

 

២. ទិន្នន័យ​ផ្ទាល់​ខ្លួន​ដែល​យើង​បាន​ប្រមូល​ទុក​ពី​អ្នក

 

២.១ ទិន្នន័យ​ផ្ទាល់​ខ្លួន​គឺ​សំដៅ​ទៅ​លើ​ពត៌មាន​មួយ​ចំនួន ដែល​ត្រូវ​បាន​កត់ត្រាក្នុង​ទម្រង់ផ្លូវ​ការ​ ឬ​មិន​ផ្លូវ​ការ​ ដែលបង្ហាញពី​អត្តសញ្ញាណរបស់បុគ្គលម្នាក់ៗដែលអាចមើលឃើញ ឬមាន​ភាពសមហេតុផលនិងអាចបញ្ជាក់បានដោយអង្គភាពដែលមានព័ត៌មានរបស់​បុគ្គលនោះ ឬនៅពេលបញ្ចូលព័ត៌មានផ្សេងទៀតដោយផ្ទាល់ ដោយប្រយោល និងកំណត់អត្តសញ្ញាណបុគ្គលម្នាក់​បាន​យ៉ាង​ច្បាស់​លាស់។

 

២.២ ក្នុង​កំឡុង​ពេល​ដែល​អ្នក​ធ្វើ​ការ​ប្រើប្រាស់​មាតិកា និង​ប្រើប្រាស់​សេវាកម្ម យើង​ប្រហែល​ជា​ត្រូវ​ធ្វើការ​ប្រមូល​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នកដែលរួមបញ្ចូលប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖

(ក) ទិន្នន័យអត្តសញ្ញាណ ដូចជាឈ្មោះ ភេទ រូបភាពប្រវត្តិរូប និងថ្ងៃខែឆ្នាំកំណើតរបស់​អ្នក

(ខ) ទិន្នន័យទំនាក់ទំនង ដូចជាអាសយដ្ឋានអ្នក​ទទួល អាសយដ្ឋានអ្នក​ផ្ញើរ អាសយដ្ឋានអ៊ីម៉ែល និងលេខទូរស័ព្ទ

(គ) ទិន្នន័យគណនី ដូចជាគណនីធនាគារ និងព័ត៌មានលម្អិតនៃការបង់ប្រាក់

(ឃ) ទិន្នន័យប្រតិបត្តិការ ដូចជាព័ត៌មានលំអិតស្ដីពីការបញ្ជាទិញ និងការទូទាត់ពី​អ្នក និងព័ត៌មានលម្អិតផ្សេងទៀតនៃផលិតផល ព្រមទាំង​សេវាកម្មដែលអ្នកបានទិញឬទទួលបានតាមរយៈមាតិកានេះ។

(ង) ទិន្នន័យបច្ចេកទេស ដូចជាអាសយដ្ឋានប្រព័ន្ធអ៊ិនធើណែត ទិន្នន័យក្នុង​ការ​ចូលប្រើប្រាស់​របស់អ្នក ទិន្នន័យ​ស្វែង​រក​តាមប្រភេទ​និង​កំណែទម្រង់​ថ្មី ទិន្នន័យ​នៃមុខងារ​ពេលវេលានិងទីតាំង ទិន្នន័យ​នៃការ​ផ្សារ​ភ្ជាប់តាម​ប្រភេទ​និង​​កំណែទម្រង់​ថ្មី ប្រព័ន្ធ​ប្រតិបត្តិ​ការ​និង​មាតិកា

អត្តសញ្ញាណឧបករណ៍ទូរស័ព្ទជាលក្ខណៈអន្តរជាតិ ឧបករណ៍កំណត់អត្តសញ្ញាណ និងព័ត៌មានបច្ចេកវិទ្យាផ្សេងទៀតដែល​មាននៅ​ក្នុង​ឧបករណ៍ដែលអ្នកប្រើប្រាស់​ដើម្បីដំណើរការ​មាតិកា

(ច) ទិន្នន័យប្រវត្តិរូបដូចជា ឈ្មោះអ្នកប្រើនិងពាក្យសម្ងាត់ ការទិញឬបញ្ជាទិញដែលបង្កើត​ឡើងដោយអ្នក​ប្រើ​ប្រាស់​ ចំណាប់អារម្មណ៍របស់​អ្នក​ប្រើប្រាស់​ ចំនង់​ចំនូល​ចិត្ត ការ​ផ្ដល់​មតិនិងការស្ទាបស្ទង់មតិរបស់អ្នក។

(ឆ) ទិន្នន័យនៃការប្រើប្រាស់ ដូចជាព័ត៌មានអំពីរបៀបដែលអ្នកបានចូលប្រើមាតិកាផលិតផលនិងសេវាកម្ម ឬការ​ចុច​ចូល​មើលមាតិកាណាមួយនៅលើទំព័រមាតិកា។

(ជ) ទិន្នន័យ​ដែល​គ្មាន​រូបរាង​ ដូច​ជាប្រភេទ​​ទិន្នន័យ​​ជា​សំលេង ​នៅ​ពេល​អ្នក​ប្រើប្រាស់​មុខងារ​ស្វែង​រក​តាម​វិធី​សាស្រ្ដ​ប្រើសំលេង មុខងារ​សំរាប់​ធ្វើ​ការ​ស្កេន​មុខឬផ្នែក​ណាមួយ​នៃ​ដង​ខ្លួន​ ឬ មុខ​ងារ​មាន​លក្ខណៈពិសេស​ចំពោះ​បុគ្គល​ដទៃ​ទៀត​នៅ​ក្នុង​វីដេអូ​របស់​អ្នក នៅ​ពេល​ដែ​ល​អ្នក​ធ្វើ​ការ​បញ្ចូល​វីដេអូ​របស់​អ្នក​ទៅ​កាន់​មាតិកា។ល។​

(ឈ) ទិន្នន័យផ្នែក​ទីផ្សារនិងទិន្នន័យ​ទំនាក់ទំនង ដូចជាចំណូលចិត្តរបស់អ្នកក្នុងការទទួលបានផ្នែក​ទីផ្សារពីពួកយើង ពី​ភាគីទីបី និងចំណូលចិត្តក្នុងការទំនាក់ទំនងរបស់អ្នក។

 

២.៣ ក្នុងអំឡុងពេលនៃការប្រើប្រាស់មាតិការបស់អ្នក និងការប្រើប្រាស់​សេវាកម្ម ពួកយើងអាចទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់​អ្នកក្នុងស្ថានភាពដូចខាងក្រោម៖

(ក) នៅពេលអ្នកបង្កើតគណនីជាមួយពួកយើង

(ខ) នៅពេលអ្នកដាក់ពាក្យស្នើរ​សុំសេវាកម្មណាមួយឬទិញផលិតផលណាមួយដែលមាននៅលើមាតិកា។

(គ) នៅពេលដែលអ្នកប្រើប្រាស់​មុខងាដែលមាន​លក្ខណៈពិសេស ឬមុខងារណាមួយដែលមាននៅលើមាតិការឬសេវាកម្ម

(ឃ) នៅពេលអ្នកកត់ត្រាមាតិកា ដែល​បាន​បង្កើត​និង​ដាក់​អោ​យ​ប្រើប្រាស់​ដោយ​​ម្ចាស់​មាតិកាណាមួយ​ដោយ​បង្ហោះ​នៅ​លើ​មាតិកា

(ង) នៅពេលអ្នកប្រើមុខងារជជែកកំសាន្ដនៅលើវេទិកា

(ច) នៅពេលអ្នកចុចតាមដានជាមួយ​ការ​ផ្សាយ​ជា​សាធារណៈ​ រឺ​ បណ្ដុំ​ទិន្នន័យ​ទាក់​ទង​ទៅ​នឹង​ផ្នែ​ក​ទីផ្សារ

(ឆ) នៅពេលអ្នកចូលទៅ​កាន់​ទំព័រ​ប្រកួតប្រជែង ប្រូម៉ូសិន ឬការស្ទង់មតិ

(ជ) នៅពេលដែលអ្នកចូលរួមក្នុងសកម្មភាព ឬព្រឹត្តិការណ៍ណាមួយនៅលើមាតិកា។

(ឈ) នៅពេលដែលអ្នកចុចចូលទៅក្នុងគណនីរបស់អ្នកនៅលើមាតិកា ឬដំនើរការ​ជាមួយយើងតាមរយៈសេវាកម្មឬកម្មវិធីខាងក្រៅ ដូចជា បណ្ដាញសង្គមហ្វេសប៊ុក ឬ ហ្គូហ្គល។

(ញ) នៅពេលអ្នកប្រើប្រាស់មាតិកា​ដទៃធ្វើការ​បង្ហោះ​មតិយោបល់លើមាតិកាដែលអ្នកបានផុស​នៅលើទំព័រ​មាតិកា ឬនៅពេលអ្នកបង្ហោះ​មតិយោបល់លើមាតិការបស់អ្នកប្រើផ្សេងទៀតដែលមាន​លើទំព័រ​មាតិកា

(ដ) នៅពេលដែលភាគីទីបីធ្វើការ​រិះគន់​អំពី​អ្នក​ ឬលើ​មាតិកាដែល​អ្នក​បាន​បង្ហោះ​ក្នុង​ទំព័រ​មាតិកា

(ថ) នៅពេលដែលអ្នកចូលប្រើប្រាស់​ឬប្រើហ្គេមទូរស័ព្ទ (រួមទាំងហ្គេមជាក់​ស្តែង​ដែលបានបន្ថែមរបស់យើង) នៅលើវេទិកា

(ឌ) នៅពេលដែលអ្នកធ្វើប្រតិបត្តិការ​ដោយ​គ្មានប្រព័ន្ធអ៊ីនធឺណេត រាប់បញ្ចូលទាំងពេលដែលអ្នកធ្វើការ​ទំនាក់​ទំនង​ជាមួយភ្នាក់ងារបំរើសេវាកម្មជូន​អតិថិជននៅ​ខាងក្រៅរបស់យើង

 

២.៤ ក្នុងអំឡុងពេលនៃការប្រើប្រាស់មាតិការបស់អ្នក​និងការផ្តល់សេវាកម្ម អ្នកធ្វើការ​យល់ព្រមចំពោះការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពីភាគីទីបីទៅកាន់​ក្រុមហ៊ុនទីង ក្នុង​គោលបំណងគោរព​ទៅ​តាម​គោលការណ៍ពត៌មានឯកជនដែល​បាន​ចែង​ឬលក្ខខណ្ឌផ្សេងទៀត

 

២.៥ អ្នកត្រូវបញ្ជូនតែទិន្នន័យផ្ទាល់ខ្លួនដែលត្រឹមត្រូវនិងមិនក្លែង​បន្លំ ហើយអ្នកត្រូវតែរក្សាពត៌មាន​ទាំង​នេះ និង​​ជូន​ដំនឹង​មក​កាន់​ពួក​យើងរាល់​ពេល​អ្នក​ផ្លាស់​ប្ដូរ​ទិន្នន័យ​​ផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ឱ្យយើង។ យើងមានសិទ្ធិស្នើសុំឯកសារដើម្បីផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួនដែលអ្នកបាន​ផ្ដល់​ដើម្បី​ជា​ផ្នែកមួយនៃដំណើរការផ្ទៀងផ្ទាត់ជូន​អតិថិជនរបស់យើង។

 

២.៦ យើងអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបានប្រសិនបើអ្នកបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់​អ្នកមកកាន់​យើងដោយស្ម័គ្រចិត្ត ឬត្រូវបានផ្តល់ជូនក្រោមគោលការណ៍ពត៌មានឯកជននេះ។ ជាអកុសល ប្រសិនបើអ្នកជ្រើសរើសមិនបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមកយើង ឬច្រានចោលការ​ព្រមព្រៀងរបស់អ្នកជាបន្តបន្ទាប់ជាមួយ​​ពួក​យើង​ក្នុង​ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យើងប្រហែលជាមិនអាចផ្តល់ជូនអ្នកវិញនូវសេវាកម្ម ឬការចូលប្រើប្រាស់​មាតិកាបានទេ។

 

២.៧ អ្នកអាចចូលមើល និងធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលបានធ្វើការ​ដាក់ស្នើមកកាន់​ពួកយើង នៅពេលណាមួយដូចដែលបានពណ៌នាខាងក្រោម។

 

២.៨ ប្រសិនបើអ្នកផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់ភាគីទីបីណាមួយដល់យើង អ្នកត្រូវ​តំណាងនិងធានាថាអ្នកបានទទួលការយល់ព្រមជាចាំបាច់ អាជ្ញាប័ណ្ណនិងការអនុញ្ញាតពីភាគី​ទី​បី​ដើម្បីចែករំលែកនិងផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់គាត់មកយើង ហើយដើម្បីឲ្យយើងធ្វើការ​ប្រមូល រក្សាទុក ប្រើប្រាស់​ និងបង្ហាញថាទិន្នន័យទាំង​នោះត្រូវ​បាន​អនុលោមតាមគោលការណ៍ពត៌មានឯកជននេះ។

២.៩ ប្រសិនបើអ្នកចុះឈ្មោះដើម្បី​ក្លាយ​ជាអ្នកប្រើប្រាស់មាតិការបស់យើង ក្នុង​ការ​ប្រើប្រាស់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ឬភ្ជាប់គណនីក្រុមហ៊ុនទីង​របស់អ្នកទៅគណនីបណ្តាញសង្គមរបស់អ្នក ឬប្រើប្រាស់​លក្ខណៈពិសេសនៃប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ TING ផ្សេងទៀត យើងអាច​ធ្វើការ​ប្រើប្រាស់​ទិន្នន័យផ្ទាល់ខ្លួនរបស់​អ្នក ដែលអ្នកបានផ្តល់ដោយស្ម័គ្រចិត្តមក​កាន់អ្នក​​ផ្គត់​ផ្គង់​​ប្រព័ន្ធបណ្ដាញ​សង្គមជូន​លោកអ្នក តាមគោលការណ៍របស់អ្នក​​ផ្គត់​ផ្គង់សេវាកម្ម ហើយយើងនឹងធ្វើការ​រៀប​ចំទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយអនុលោមតាមគោលការណ៍ពត៌មាន​ឯកជននេះ។

 

៣ ការប្រើប្រាស់​ និង​ការ​បង្ហាញ​នូវ​ទិន្នន័យ​​ឯកជន

 

៣.១ ទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូលបានពីអ្នក ឬតាមរយៈភាគីទីបីអាចត្រូវបានប្រើដោយពួកយើង ចែករំលែកឬផ្ទេរទៅឱ្យភាគីទីបី (រួមមានក្រុមហ៊ុនដែល​ពាក់ព័ន្ធ អ្នកផ្តល់សេវាកម្មជាភាគីទីបី និងអ្នកផ្តល់សេវាកម្មជូន​ភាគី​ទីបី និងក្រុមហ៊ុនពាក់ព័ន្ធ ក្រុមហ៊ុនដែលមានទីតាំងទាំង​នៅក្រៅ​ស្រុកនិងក្នុង​ស្រុកនៃ​ប្រទេស​កំនើត​របស់​អ្នក អ្នកលក់​ជា​ភាគី​ទី​បី​ និង​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​) សម្រាប់គោលបំណងជាក់លាក់ដែលរួមមានដូចខាងក្រោមប៉ុន្តែមិនមានកំណត់៖

(ក) ដើម្បីសម្រួលដល់ការប្រើប្រាស់សេវាកម្មឬការចូលទៅកាន់មាតិកា​របស់​លោក​អ្នក

(ខ) ដើម្បីឆ្លើយតបទៅនឹងចម្ងល់​ ការ​ផ្ដល់​ជា​មតិ ការ​អះអាង ​រឺ ​វិវាទ ដោយផ្ទាល់​រឺ​តាម​រយៈ ភ្នាក់ងារសេវាកម្មអតិថិជនផ្នែកខាងក្រៅរបស់យើង

(គ) ដើម្បីដំណើរការបញ្ជាទិញអ្នកត្រូវ​ធ្វើការ​ដាក់ស្នើតាមរយៈមាតិកា (ធ្វើការទូទាត់ដែលអ្នកបង្កើត​តាមរយៈមាតិកាសម្រាប់ផលិតផល មិនថាផលិតផលនោះ​លក់ដោយពួកយើង ឬ អ្នកលក់ភាគីទីបី នឹងត្រូវបានដំណើរការដោយភ្នាក់ងាររបស់ពួកយើង)

(ឃ) ដើម្បីធ្វើការ​ចែកចាយផលិតផលដែលអ្នកបានទិញតាមរយៈមាតិកា មិនថាផលិតផលនោះលក់ដោយយើង ឬ អ្នកលក់ដោយភាគីទីបីនោះទេ ​យើងអាចបញ្ជូនព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យភាគីទីបីដើម្បីធ្វើការ​ចែកចាយទំនិញជូនទៅដល់អ្នក (ឧទាហរណ៍ បញ្ជូនព័ត៌មានផ្ទាល់ខ្លួនអ្នកទៅកាន់​អ្នក​ដឹកជញ្ជូន​ រឺអ្នក​ផ្គត់ផ្គង់របស់យើង) មិនថាផលិតផលត្រូវបានលក់តាមរយៈមាតិកាដោយពួក​យើង ឬអ្នកលក់ភាគីទីបី

(ង) ដើម្បី​ធ្វើបច្ចុប្បន្នភាពជូនអ្នកអំពីការចែកចាយផលិតផល ដែល​បានលក់តាមរយៈមាតិការបស់​ពួកយើង ឬអ្នកលក់ភាគីទីបី និងក្នុង​គោលបំណងគាំទ្រអតិថិជន

(ច) ដើម្បីប្រៀបធៀបនិងផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយភាគីទីបីដើម្បីធានាថាព័ត៌មាននោះត្រឹមត្រូវ

(ឆ) ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នក ក្នុង​គោលបំណងស្វែងរកការក្លែង​បន្លំ

(ជ) ដើម្បីសម្រួលដល់ការដកហូតនិងត្រួតពិនិត្យនូវ​របស់ហាមឃាត់ពីមាតិការបស់យើង

(ឈ) គ្រប់គ្រងគណនីរបស់អ្នក (បើមាន) ជាមួយយើង

(ញ) ដើម្បីផ្ទៀងផ្ទាត់និងអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុដែល​ទាក់ទងទៅ​នឹងការបង់ប្រាក់ដែលអ្នកធ្វើតាមរយៈអ៊ីនធើណេត

(ដ) ដើម្បីធ្វើសវនកម្មលើការទាញយកទិន្នន័យពីមាតិកា

(ថ) ដើម្បីធ្វើឱ្យប្រសើរឡើងនូវបែបផែនឬមាតិកានៃគេហទំព័រនានា និងធ្វើការ​ផ្លាស់ប្តូរទៅ​តាមបំណងអ្នកប្រើប្រាស់

(ឌ) ដើម្បីកំណត់អត្តសញ្ញាណអ្នកចូលទស្សនានៅលើមាតិកា

(ធ) ដើម្បីអនុវត្តការស្រាវជ្រាវលើស្ថិតិប្រជាជន និងឥរិយាបទរបស់អ្នកប្រើប្រាស់របស់យើង

(ន) ដើម្បីផ្តល់ជូនអ្នកនូវព័ត៌មានដែលយើងគិតថាវាអាចនឹងមានប្រយោជន៍ ឬពត៌មានដែលអ្នកបានស្នើសុំពីពួកយើង រួមទាំងព័ត៌មាននិងសេវាកម្មអំពីផលិតផលរបស់អ្នកលក់ភាគីទីបី ដែលបានផ្តល់ជូននិង​បង្ហាញថាអ្នកគ្មានការ​ជំទាស់ចំពោះ ការទំនាក់​ទំនងសម្រាប់គោលបំណងទាំងនេះទេ

(ប) ធ្វើការបង្ហាញឈ្មោះ ឈ្មោះ​អ្នក​ប្រើប្រាស់​ ឬប្រវត្តិរូបរបស់អ្នកនៅលើមាតិកា

(ផ) ដើម្បីអនុញ្ញាតឱ្យអ្នកប្រើផ្សេងទៀតអាច​កំណត់សំគាល់​អ្នក (តាមរយៈមុខងារ “ការ​ស្វែង​រកមិត្តភក្តិរបស់ខ្ញុំ” ឬមុខងារស្រដៀងគ្នាផ្សេងទៀត) ក្នុងនាមជាអ្នកប្រើប្រាស់សេវាកម្ម ដើម្បីអនុញ្ញាតឱ្យអ្នកស្វែងរកអ្នកប្រើប្រាស់​ផ្សេងទៀតនិងដើម្បីផ្សារភ្ជាប់ទំនាក់​ទំនងជាមួយពួកគេនៅលើទំព័រមាតិកា និងដើម្បីគាំទ្រមុខងារសេវាកម្មបណ្ដាញសង្គម

(ព) ដើម្បីលើកកម្ពស់សេវាកម្មនិងការប្រើប្រាស់ព័ត៌មានដែលអ្នកផ្តល់ឱ្យពួកយើងដូចជាមាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់ (រួមទាំងមាតិកាជាវីដេអូ) ដែលអ្នកអាចជ្រើសរើសបង្ហោះ​ឬធ្វើការ​ផ្សាយលើមាតិការបស់យើង ហើយនឹងអាចដំនើរ​ការ​ទៅ​បាននៅលើអ៊ីនធើណេតនឹង​អាចធ្វើការ​ចែករំលែកជាសាធារណៈ (អក្សរដែលមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង) ដែលជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយនិងផ្នែកទីផ្សាររបស់យើងដើម្បីលើកកម្ពស់មាតិកា។

(ភ) ដើម្បីដំណើរការនៃការមិន​ពេញចិត្តណាមួយ ការ​ផ្ដល់​ជាមតិ សកម្មភាព​នៃ​ការ​អនុវត្តន៍គោលការណ៍​ និង​ដោះស្រាយសំណូមពរទាក់ទងទៅនឹងខ្លឹមសារណាមួយដែលអ្នកបានបង្ហោះ​ទៅលើមាតិកា។

(ម) ដើម្បីធ្វើការ​បង្ហាញតារាងពិន្ទុនៅលើទំព័រមាតិកាទាក់ទងនឹងយុទ្ធនាការ ហ្គេមកំសាន្តលើ​ទូរស័ព្ទចល័ត ឬសកម្មភាពដទៃទៀត។

(យ) ដើម្បីទាញយកនូវលក្ខណៈ​សម្បត្តិបន្ថែមដែលទាក់ទងអំពី​លោកអ្នក ដោយពឹង​ផ្អែកទៅ​លើទិន្នន័យផ្ទាល់ខ្លួនដែល​លោក​អ្នកបាន​ផ្ដល់​អោយ​ពួក​យើង​ (មិនថាការ​ផ្ដល់ពត៌មាន​មកកាន់​ពួក​​យើង ឬ ភាគីទីបី) ក្នុង​ការ​ផ្តល់ឱ្យអ្នកនូវព័ត៌មានដែល​ចំគោលដៅ និង / ឬព័ត៌មានដែល​ពាក់ព័ន្ធបន្ថែមទៀត

(រ) ដើម្បីបញ្ជូន​ទៅកាន់​លោកអ្នកនូវវិធី​សាស្រ្តផ្នែក​ទីផ្សារ ឬការ​ផ្សព្វផ្សាយអំពីផលិតផលនិងសេវាកម្មរបស់អ្នកលក់ដែលជា​ភាគីទីបីរបស់​យើង​​ក្នុង​កំឡុង​ពេល​ណា​មួយ

(ល) ពួក​យើង​មាន​សិទ្ធិធ្វើការ​អនុវត្តដំណើរក្នុង​ការធ្វើសេចក្តីសម្រេចចិត្តដោយស្វ័យប្រវត្តស្របតាមគោលបំណងណាមួយ។

 

៣.២ ដើម្បីចៀសវាងបញ្ហាអ្នកត្រូវស្គាល់និងយល់ព្រមឱ្យក្រុមហ៊ុនទិញ!ចែករំលែកព័ត៌មាន មិនមានការកំណត់ក្នុងកាលៈទេសៈដូចខាងក្រោម

(ក)ពត៌មានដែលបានយល់ព្រម។​យើងអាចអនុវត្តលើការវិភាគទិន្នន័យរួមគ្នាជាមួយ ភាគីទីបីដែលបានជ្រើសរើសដោយប្រើព័ត៌មានឬទិន្នន័យដើម្បី ទាយការចាប់អារម្មណ៏របស់អ្នកប្រើប្រាស់នឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវគោលដៅច្បាស់របស់អ្នកប្រើប្រាស់ផ្អែកលើព័ត៌មាននឹងសកម្មភាពរបស់អ្នកប្រើប្រាស់នៅក្រៅគេហ័ទំព័រ

(ខ)ឥរិយាបថលើការផ្សព្វផ្សាយ។យើងខ្ញុំសហការណ៏ជាមួយការជ្រើសរើសភាគីទី3ដោយប្រើប្រាស់ផលិតមានមិនជាក់លាក់ (អនាមិក) ដើម្បីទាញយកម៉ូដែលជាក់លាក់ដែល ជួយសម្រួលដល់ការផ្សព្វផ្សាយ ត្រឹមត្រូវជាងមុនដល់ការជ្រើសរើសអ្នកប្រើប្រាស់។

 

៣.៣ អ្នកអាចលុបចោលឬបញ្ឈប់ពីការទទួលយុទ្ធស្រាស្តទីផ្សារគ្រប់ពេលដោយគ្រាន់តែមុខងារបញ្ឈប់ការគាំទ្រ ជាមួយទីផ្សារអេឡិចត្រូនិច។យើងនឹងប្រើពត៌មានទាក់ទងពីរូបអ្នកផ្ញើទៅកាន់ខាងកាសែតពីយើងខ្ញុំនឹងក្រុមហ៊ុនដែលជាដៃគូរ។

 

៣.៤ នៅក្នុងលក្ខខណ្ឌពិសេសយើងអាចតម្រូវឱ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួនដូចជា មានហេតុផល ជឿជាក់ថាការបង្ហាញចាំបាច់ដើម្បីការពារការគំរាមកំហែងដល់អាយុជីវិតឬសុខភាព

ឬសម្រាប់គោលបំណងអនុវត្តតាមច្បាប់ឬសម្រាប់ការបំពេញនូវតម្រូវការតាមច្បាប់ និងបទបញ្ញត្តិនិងសំណើរផ្សេងៗ

 

៣.៥ យើងអាចចែករំលែកនិងអនុញ្ញាតឱ្យចែករំលែកនៅទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីនិងសាខារបស់យើងសម្រាប់គោលបំណងណាមួយដែលបានរៀបរាប់ខាងលើរួមបញ្ចូលតែមិនមានកំណត់ការសម្រប់សម្រួលការប្រើប្រាស់សេវាកម្មរបស់អ្នកដោយបញ្ចប់ប្រតិបត្តិការជាមួយអ្នក ការគ្រប់គ្រងគណនីរបស់អ្នកនិងទំនាក់ទំនងរបស់យើងជាមួយអ្នកធ្វើការផ្សព្ធផ្សាយទីផ្សារនិងបំពេញនូវតម្រូវការនិងស្របច្បាប់និងបទបញ្ញត្តិដែលត្រូវបានគិតថាចាំបាច់ដោយយើងខ្ញុំ។ ក្នុងការចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជាមួយយើង យើងព្យាយាមធានាថាភាគីទីបីនិងសាខារបស់យើងរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតឬហានិភ័យនិងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ក្នុងគោលបំណងដែលបានរៀបរាប់ខាងលើ

 

៣.៦ ប្រសិនបើទីតាំងរបស់អ្នកនៅក្នុងប្រទេសកម្ពុជា យើងខ្ញុំអាចផ្ទេរឬអនុញ្ញាតឱ្យផ្ទេរ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅក្រៅប្រទេសក្រៅពីកម្ពុជាសំរាប់ការរៀបចំនៅគោលការណ៍​​ឯកជនភាព។

 

៤.​ សិទ្ធរបស់អ្នកប្រើប្រាស់

 

៤.១ ជាអ្នកប្រើប្រាស់អ្នកមានសិទ្ធដូចជា

 

(ក)ដកចេញការព្រមព្រៀងរបស់អ្នកទៅការប្រើប្រាស់បន្ត និងឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

(ខ)ស្នើសុំអោយលុបចោលឬរារាំងការប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

(គ)ស្នើសុំកែតម្រូវទិន្នន័យផ្ទាល់ខ្លួនដែលមិនត្រឹមត្រូវឬខុស

ក្នុងករណីដែលការស្នើសុំនេះមិនត្រឹមត្រូវឬមិនសមហេតុផល

(ឃ)ស្នើសុំការចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

(ង)ស្នើសុំការសងជំងឺចិត្តចំពោះការខូចខាតដែលកើតឡើងដោយសារការមិនត្រឹមត្រូវមិនពេញលេញហួសសម័យកាលនឹងពត៌មានមិនពិត ទទួលបានដោយខុសច្បាប់ឬការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត។

 

៤.២ ប្រសិនបើអ្នកចង់ដកចេញការព្រមព្រៀងរបស់អ្នកឬចង់ស្នើសុំលុបចោលឬហាបឃាត់កាប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅពេលណាមួយអ្នកអាចធ្វើការទាក់ទន់យើងខ្ញុំបានតាមរយៈ dataprivacy@tingkh.com

 

៤.៣ សូមកំណត់ចាំថាប្រសិនបើអ្នកប្រើសិទ្ធិណាមួយរបស់អ្នកដែលមានចែងខាងលើយើងប្រហែលជាមិនស្ថិតក្នុងទីតាំងដើម្បីបន្តផ្តល់សេវាកម្មដល់អ្នកឬអនុវត្តលើកិច្ចសន្យាណាមួយដែលយើងមានជាមួយអ្នកហើយយើងនឹងមិនទទួលខុសត្រូវក្នុងករណីដែលយើង មិនបន្តផ្តល់សេវាកម្មទៅឬអនុវត្តកិច្ចសន្យារបស់យើងជាមួយអ្នក

តាមច្បាប់នៃសិទ្ធរបស់យើងនឹងសំណងត្រូវបានបម្រុងទុកយ៉ាងច្បាស់នៅក្នុងព្រឹត្តិការណ៍បែបនេះ

 

៥. កែប្រែទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

 

៥.១ ជាការចំបាច់ដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលបានផ្តល់មកយើងគ្រប់លក្ខខណ្ឌសម្រាប់អ្នកប្រើប្រាស់គេហទំព័រនឹងផ្តល់សេវាបម្រើជូន

អ្នកអាចផ្តល់ដំណឹងមកកាន់យើងខ្ញុំដើម្បីប្តូរនៅទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬក្នុងករណីដែលអ្នកជឿជាក់ថាទិន្នន័យផ្ទាល់ខ្លួនដែលយើងមានអំពីអ្នកគឺមិនត្រឹមត្រូវ មិនពេញលេញ ឬមិនមានការយល់ច្រឡំឬផុសកំណត់អាយុកាល

 

៥.២ អ្នកអាចកែប្រែនឹងបន្ថែមទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបានគ្រប់ពេលដោយធ្វើក្នុងគណនីគេហ័ទំព័ររបស់យើង

 

៥.៣ យើងចាត់វិធានក្នុងការចែករំលែកការទិន្នន័យថ្មីផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីនិងសាខារបស់យើងដែលយើងបានចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

ប្រសិនបើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅតែចាំបាច់ក្នុងគោលបំណងប្រើប្រាស់ដែលបានរៀបរាប់ខាងលើ។

 

៦. ការចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

 

៦.១ អ្នកអាចធ្វើការស្នើសុំនៅទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលយើងខ្ញុំបានប្រមូលបាន

ឬសាកសួរអំពីវិធីដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានប្រើប្រាស់

ចែកចាយ រក្សាទុក នេះអាចជាទិន្នន័យសម្រាប់ការស្នើសុំអ្នកនៅពេលអនាគត

 

៦.២ យើងរក្សាសិទ្ធិក្នុងការគិតថ្លៃរដ្ឋបាលដោយតម្លៃសមរម្យសម្រាប់ការទាញយកកំណត់ត្រាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ យើងនឹងធ្វើការជូនដំណឹងដល់អ្នកអំពី ថ្លៃសេវាមុនពេលដំណើរការជូនអ្នក។

 

៦.៣ យើងនឹងឆ្លើយតបចំពោះការដាក់ស្នើរបស់អ្នកឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ប្រសិនបើយើងមិនអាចឆ្លើយតបការដាក់ស្នើរបស់អ្នកក្នុងរយៈពេលម្ភៃមួយ (២១) ថ្ងៃគិតចាប់ពីថ្ងៃដែលអ្នកធ្វើការស្នើសុំយើងនឹងជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរ។ ប្រសិនបើយើងមិនអាចផ្តល់ឱ្យអ្នកនូវទិន្នន័យផ្ទាល់ខ្លួនណាមួយរបស់អ្នកឬដើម្បីធ្វើការកែតម្រូវដូចដែលបានស្នើសុំដោយអ្នកយើងនឹងជូនដំណឹងដល់អ្នកអំពីមូលហេតុដែលយើងមិនអាចធ្វើទៅបាន (លើកលែងតែកន្លែងដែលយើងមិនអាចកែតម្រូវឱ្យបានដែលមូលហេតុគឺក្រោមការការពារទិន្នន័យដែលអាចអនុវត្តតាមផ្លូវច្បាប់)

 

៧.​ ការថែរក្សារនៅទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

 

៧.១ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកពីការចូលប្រើប្រាស់ដំណើរការនៃការថតចម្លង​ ​ការកែប្រែ ការបោះបង់ចោល ឬហានិភ័យដែល យើងបានណែនាំវិធានការពីខាងបច្ចេកវិទ្យសមស្របដូចជា៖

(ក)ការរឹតបន្តឹងក្នុងការចូលប្រើទិន្នន័យផ្ទាល់ខ្លួនដល់បុគ្គលចំពោះអ្នកដែលអាចរចូលប្រើបាន

(ខ)អ្នកគ្រប់គ្រងខាងផ្នែកបច្ចេកវិទ្យា ការពារទិន្នន័យដើម្បីកុំអោយមានកុំព្យូទ័រ​ឬប្រព័ន្ធចូលដោយគ្មានការអនុញ្ញាត

(គ) ការប្រើប្រាស់បច្ចេកវិទ្យាទំហំ ១២៨ ប៊ីត​ (128-bit SSL) (ប្រព័ន្ធសុវត្ថិភាព) នៅពេលដំណើរការព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុរបស់អ្នក

 

៧.២ ប្រសិនបើអ្នកជឿជាក់ថាពត៌មានផ្ទាល់ខ្លួន របស់អ្នកត្រូវបានរំលោភដោយទីងសូមទាក់ទងមកយើងជាបន្ទាន់

 

៧.៣ ទោះជាយ៉ាងណាក៏ដោយអ្នកគួរតែដឹងថាវិធីសាស្រ្តនៃការបញ្ជូនទិន្នន័យតាមប្រព័ន្ធអ៊ិនធើណេតឬវិធីសាស្រ្តនៃការរក្សាទុកអេឡិចត្រូនិចគឺវាមិនមានសុវត្ថិភាពទាំងស្រុងនោះទេ។ ខណៈពេលដែលសន្តិសុខការការពារមិនអាចត្រូវបានធានាយើងខ្ញុំបានព្យាយាមការពារ ព័ត៌មានរបស់អ្នកហើយ ពិនិត្យនិងពង្រឹងវិធានការសន្តិសុខនៃការរក្សាព័ត៌មានរបស់យើងជាប្រចាំ។

 

៧.៤ ពាក្យសម្ងាត់របស់អ្នកគឺជាកូនសោរសម្រាប់ការប្រើគណនីរបស់អ្នក។ សូមប្រើលេខអក្សរនិងតួអក្សរពិសេសៗហើយកុំចែកលេខសំងាត់ក្នុងការប្រើTING របស់អ្នកអោយទៅអ្នកណាម្នាក់ឡើយ។ប្រសិនបើអ្នកចែករំលែកលេខសម្ងាត់របស់អ្នកទៅកាន់អ្នកដទៃអ្នកតម្រូវឲ្យទទួលខុសត្រូវចំពោះរាល់សកម្មភាពនឹងផលវិបាកដែលបានធ្វើក្នុងនាមឈ្មោះរបស់អ្នក។ប្រសិនបើអ្នកបាត់បង់ការគ្រប់គ្រងលេខសម្ងាត់របស់អ្នក

អ្នកអាចបាត់បង់ការគ្រប់គ្រងលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដូចនឹងទិន្នន័យផ្សេងទៀតដែលបានបញ្ជូនទៅក្រុមហ៊ុន TING! អ្នកក៏អាចជាប់ទាក់ទងនឹងសកម្មភាព ច្បាប់ដែលបានធ្វើក្នុងនាមអ្នក

ដូច្នេះប្រសិនបើលេខសម្ងាត់របស់អ្នកត្រូវបានគេលួចដោយហេតុផលណាមួយឬ អ្នកមានជឿរថាលេខសំងាត់របស់អ្នកត្រូវបានគេលួចអ្នកគួរតែទាក់ទងមកយើងភ្លាមដើម្បីប្តូរលេខសំងាត់របស់អ្នក។

អ្នកត្រូវចាកចេញពីគណនីរបស់អ្នកហើយបិទកម្មវិធីអ៊ីនធឺណិតនៅពេលអ្នកបញ្ចប់ការប្រើប្រាស់លើកុំព្យូទ័រដែលបានប្រើប្រាស់។

 

៨. ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន

 

៨.១ យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដរាបណាយើងត្រូវបានស្នើសុំ ដោយច្បាប់ឬដែលពាក់ព័ន្ធសម្រាប់គោលបំណងប្រមូលទិន្នន័យផ្សេងៗ

 

៨.២​ យើងនឹងបញ្ឈប់ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬដកចេញនូវ ទិន្នន័យដែលទាក់ទងជាមួយអ្នក នៅពេលការរក្សាទុកបែបនេះលែង ប្រើប្រាស់ក្នុងគោលបំណងដែលទិន្នន័យ ចាំបាច់តាមច្បាប់ឬអាជីវកម្មណាមួយ។

 

៩. អតិថិជន

 

៩.១ ទីង!មិនលក់នូវផលិតផលអោយទៅអនីតិជនទេ (បានកំណត់នឹងអនុវត្តដោយច្បាប់) ហើយក៏មិនផ្តល់សេវាកម្មណាមួយឬការប្រើប្រាស់លើគេហ័ទំព័រដល់អនីតិជនដែរ។

 

៩.២ អ្នកតម្រូវឲ្យបញ្ជាក់និងធានាថាអ្នកមានអាយុច្រើននឹងមិនមែនជាអនីតិជនហើយអ្នក យល់ដឹងនិងទទួលយកលក្ខខណ្ឌនៃគោលការណ៍របស់យើង។ប្រសិនបើអ្នកជាអនីតិជន

អ្នកអាចប្រើគេហ័ទំព័ររបស់យើងបានលុះត្រាតែមានការចូលរួមពីឪពុកម្តាយឬអាណាព្យាបាល។

 

៩.៣ ​ក្នុងនាមជាឪពុកម្តាយឬអាណាព្យាបាលស្របច្បាប់សូមកុំអនុញ្ញាតឱ្យអនីតិជនដែលជាកូន​ ឬសាច់ញ្ញាតិក្រោមការមើលថែរបស់អ្នកបញ្ជូនទិន្នន័យផ្ទាល់ខ្លួនទៅទីង។ ក្នុងករណីដែលទិន្នន័យផ្ទាល់ខ្លួនរបស់អនីតិជនត្រូវបានបង្ហាញក្នុងទីង

អ្នកតម្រូវឲ្យទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគាត់លើទិន្នន័យផ្ទាល់ខ្លួនរបស់អនីតិជនដែលយល់ព្រមគោរពតាមគោលការណ៍ ឯកជនរបស់ទីង

 

៩.៤ យើងនឹងមិនទទួលខុសត្រូវចំពោះការប្រើប្រាស់សេវាកម្មណាមួយដែលគ្មានការអនុញ្ញាតនៅលើគេហ័ទំព័រដោយខ្លួនអ្នកផ្ទាល់ដោយប្រើប្រាស់ដែលធ្វើក្នុងនាមជាអ្នកឬអ្នកប្រើប្រាស់ដែលគ្មានការអនុញ្ញាត។

វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការធ្វើការសំរេចចិត្ត អំពីការប្រើប្រាស់សេវាកម្មនៅលើវេទិការគេហ័ទំព័រនិងចាត់វិធាន ដើម្បីការពារការប្រើប្រាស់សេវាមិនត្រឹមត្រូវនៅលើវេទិកាគេហ័ទំព័រ។

 

១០.ការប្រមូលទិន្នន័យរបស់កុំព្យូទ័រ

 

១០.១ អ្នកផ្តល់សេវាកម្មដែលមានការអនុញ្ញាតពីយើងអាចប្រើខូឃីស៍(cookies )

កម្មវិធីត្រួតពិនិត្យសកម្មភាពលើអ៊ីនធឺណិត និងបច្ចេកវិទ្យាស្រដៀងគ្នាផ្សេងទៀតសម្រាប់រក្សាទុកទិន្នន័យដើម្បីជួយ អ្នកនូវបទពិសោធន៍ប្រសើរជាងមុនល្បឿនលឿនជាងមុនហើយសុវត្ថិភាពនិងបទពិសោធន៍ផ្ទាល់ខ្លួននៅពេលអ្នកប្រើសេវាកម្មឬចូលប្រើក្នុងវេទិកាគេហ័ទំព័រ។

 

១០.២ នៅពេលដែលអ្នកចូលទៅកាន់គេហទំព័រតាមរយៈកុំព្យូទ័រ ទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀតដែលមានភ្ជាប់អ៊ីនធឺណេត

ម៉ាស៊ីនមេរបស់ក្រុមហ៊ុនរបស់យើងនឹងកត់ត្រាទិន្នន័យដោយស្វ័យប្រវត្តិដែល អ្នកបានប្រើនៅពេលដែលអ្នកចូលមើលគេហទំព័រ។

ទិន្នន័យទាំងនេះអាចរួមបញ្ចូល

(ក)អាសយដ្ឋាន IP​ (IP address) កុំព្យូទ័រ ឬឧបករណ៍អេឡិត្រូនិចផ្សេងៗរបស់អ្នក

(ខ)ប្រភេទកម្មវិធី(Browser)

(គ)គេហទំព័រដែលអ្នកបានចូលមើលមុនពេលអ្នកចូលមកវេទិកាទីង

(ឃ)ទំព័រនានានៅក្នុងវេទិកាដែលអ្នកចូលទៅកាន់

(ង)ពេលវេលាដែលចំណាយលើទំព័រនានា និងទិន្នន័យទាំងនោះបានស្វែងរកនៅលើវេទិកាយើង

ពេលវេលាដែលចូលប្រើ និងកាលបរិច្ឆេទផ្សេងទៀត

 

១០.៣ ទិន្នន័យនេះត្រូវបានប្រមូលសម្រាប់ការវិភាគនិងវាយតម្លៃដើម្បីជួយយើងកែលម្អគេហទំព័រនិងសេវាកម្មនិងផលិតផលរបស់យើង

 

១០.៤ ឃុកឃី​ (Cookies) គឺជាឯកសារអត្ថបទតូចៗ (ជាទូទៅត្រូវបានបង្កើតឡើងដោយអក្សរនិងលេខ) ដែលត្រូវបានដាក់ក្នុងការចងចាំរបស់កម្មវិធីក្នុងការរុករកឬឧបករណ៍អេឡិត្រូនិចរបស់អ្នកនៅពេលអ្នកចូលមើលគេហទំព័រឬមើលសារ។

វាអនុញ្ញាតឱ្យយើងស្គាល់ឧបករណ៍អេឡិត្រូនិចជាក់លាក់មួយឬកម្មវិធីក្នុងការរុករកហើយជួយយើងធ្វើបដិរូបកម្មមាតិកាដើម្បីការស្វែងរក ដែលអ្នកចង់បានកាន់តែលឿននិងធ្វើឱ្យសេវាកម្មនិងវេទិកាកាន់តែងាយស្រួលនិងមានប្រយោជន៍សម្រាប់អ្នក។

 

១០.៥ អ្នកអាចគ្រប់គ្រងនិងលុបខូឃីស៍ ​(cookies) តាមរយៈកម្មវិធីអ៊ីនធឺណិតឬការកំណត់ដោយឧបករណ៍អេឡិត្រូនិចរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបធ្វើសូមចូលមើលឯកសារជំនួយនៃកម្មវិធីរុករក (browser) ឬឧបករណ៍អេឡិត្រូនិចរបស់អ្នក

 

១០.៦ កម្មវិធីត្រួតពិនិត្យ(Web beacons )សកម្មភាពលើអ៊ីនធឺណិតគឺជារូបភាពក្រាហ្វិចតូចៗដែលអាចត្រូវបានបញ្ចូលនៅលើសេវាកម្មនិងវេទិការរបស់យើង។ វាបានអនុញ្ញាតឱ្យយើងរាប់ចំនួនអ្នក ប្រើប្រាស់ដែលបានមើលទំព័រទាំងនេះដូច្នេះ យើងនឹងយល់កាន់តែច្បាស់អំពីចំណូលចិត្តនិងចំណាប់អារម្មណ៍របស់អ្នក។

 

១១. សិទ្ធិរបស់ទីងក្នុងការបង្ហាញទិន្នន័យផ្ទាល់ខ្លួន

 

១១.១ អ្នកយល់ស្របនិងយល់ព្រមថាត្រូវទីងមានសិទ្ធិបង្ហាញពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចំពោះច្បាប់ណាមួយ ច្បាប់អភិបាលកិច្ច ពន្ធលើច្បាប់

ឬសិទ្ធិអំណាចផ្សេងទៀតឬសិទ្ធិជឿទុកចិត្ត​ សិទ្ធផ្ទាល់ខ្លួនរបស់ម្ចាស់ផ្ទាល់។ គោលបំណងនៃការជួបកាតព្វកិច្ចណាមួយ, ការទាមទារឬការផ្លាស់ប្តូរ, កិច្ចព្រមព្រៀងតាមបែបស្ម័គ្រចិត្តឬចាំបាច់, ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយបទបញ្ជាការដាក់ទុន ឬការស្នើសុំ ណាមួយដោយភាគីពាក់ព័ន្ធ។ ចំពោះការអនុញ្ញាតឱ្យប្រើប្រាស់តាមផ្លូវច្បាប់ អ្នក យល់ព្រមចាត់វិធានការនឹងគ្មានការប្រើសិទ្ធិរបស់អ្នកក្នុងប្រឆាំងចំពោះទីងក្នុងការបង្ហាញពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទេ។

 

១២.​គេហទំព័រភាគីទីបី

 

១២.​១ វេទិកានេះអាចមានបណ្តាញភ្ជាប់ទៅកាន់គេហទំព័រដែលដំណើរការដោយភាគីផ្សេងទៀតដូចជាសាខាអាជីវកម្ម អ្នកជំនួញ ឬវិធីទូទាត់ប្រាក់។

យើងមិនទទួលខុសត្រូវចំពោះការអនុវត្តឯកសារផ្ទាល់ខ្លួននៃគេហទំព័រដែលដំណើរការដោយភាគីផ្សេងទៀតទេ។
អ្នកត្រូវបានណែនាំឱ្យពិនិត្យមើលគោលការណ៍ឯកសារផ្ទាល់ខ្លួនដែលអាចអនុវត្តបាននៃគេហទំព័រទាំងនោះដើម្បីកំណត់ថាតើប្រព័ន្ទគ្រប់គ្រងព័ត៌មានទាំងនោះដែលបានប្រមូលពីអ្នក។

 

១៣. សំណួរ មតិយោបល់ ការព្រួយបារម្ភ ការផ្តល់យោបល់ ឬការតវ៉ា

១៣.​១ ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងការការពារទិន្នន័យផ្ទាល់ខ្លួនឬភាពឯកជននៃទិន្នន័យរបស់អ្នកសូមយោងលើបញ្ជីសំណួរដែលបានសួរជាញឹកញាប់

 

១៣.​២ ប្រសិនបើសំណួររបស់អ្នកមិនត្រូវបានរាប់បញ្ចូលនៅក្នុងសំណួរដែលបានសួរជាញឹកញាប់របស់យើងឬប្រសិនបើអ្នកមានមតិយោបល់ឬការព្រួយបារម្ភចង់ ផ្តល់យោបល់ឬការតវ៉ាទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនសូមទាក់ទងមកយើងខ្ញុំដោយសេរីតាមរយៈ at dataprivacy@tingkh.com

 

ដើម្បីយោងទៅកំណែមុននៃគោលការណ៍ភាពឯកសារសូមចុចត្រង់នេះ។

ចុះថ្ងៃទី ០១ ខែមីនាឆ្នាំ ២០២០

ចាប់ផ្តើមការទិញទំនិញបែបថ្មីជាមួយ TING! ទាញយកកម្មវិធីរបស់យើងឥលូវនេះ!

ចាប់ផ្តើមការទិញទំនិញបែបថ្មីជាមួយ TING! ទាញយកកម្មវិធីរបស់យើងឥលូវនេះ!

តើអ្នកជាអ្នកលក់ទំនិញ ហើយកំពុងរកទីផ្សារក្នុងការលក់មែនទេ?

សូមយកផលិតផលរបស់អ្នកមកដាក់ចូលកម្មវិធីលក់ទំនិញ ដែលជាទីផ្សារមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា

ទំនាក់ទំនងយើងខ្ញុំតាមរយៈលេខទូរស័ព្ទ
090955542 / 098955542 / 092955542
ឬតាមរយៈ Telegram លេខ 098955542