ជម្រើសដ៏ច្រើនអស្ចារ្យ និងតម្លៃទាបសមរម្យ ហើយប្តូរទំនិញវិញដោយឥតគិតថ្លៃ

ជម្រើសដ៏ច្រើនអស្ចារ្យ និងតម្លៃទាបសមរម្យ ហើយប្តូរទំនិញវិញដោយឥតគិតថ្លៃ

ទីបំផុតមានកម្មវិធីទិញទំនិញត្រឹមត្រូវហើយ!

ទាញយកកម្មវិធីឥលូវនេះ!

គោលការណ៍ក្នុងការប្ដូរផលិតផលពី ទីង!

គ្រប់មុខទំនិញទាំងអស់ដែលបានដាក់លក់នៅ Ting! ត្រូវបានគោរពតាម គោលការណ៍នៃការប្ដូរផលិតផល ទៅកាន់អតិថិជនវិញ ក្នុងរយះពេល 48 ម៉ោង ដោយគិតចាប់ពីថ្ងៃដែលផលិតផលត្រូវបានដឹកជញ្ជូនទៅដល់ដៃអតិជនជន

ដើម្បីជៀសវាងនូវការបដិសេធនៃការសុំប្តូរផលិតផលរបស់អ្នក សូមប្រាកដថាផលិតផលដែលយើងបានផ្ដល់ជូនមានលក្ខណះអាចទទួលយកបានដូចខាងក្រោម

អតិថិជនអាចធ្វើការផ្លាស់ប្តូរផលិតផលបាន

 1. ផលិតផលបានខូច ផុតកំណត់ ឬ មិនដំណើរការ
 2. អតិថិជនទទួលទំនិញខុសពីអ្វីដែលបានបញ្ជាទិញ
 3. អតិថិជនបញ្ជាទិញខុសមុខទំនិញ
 4. ទំនិញមានលក្ខណះ ឬ សភាពខុសពីការរៀបរាប់ពីនៅក្នុងទីផ្សារដែលបានដាក់បង្ហាញ
 5. បាត់បង់គ្រឿងសម្ភារៈ ឬ ផ្នែកណាមួយនៃទំនិញ
 6. អតិថិជនផ្លាស់ប្ដូរចិត្ត ហើយលែងត្រូវការ
 7. អតិថិជនចង់ធ្វើការផ្លាស់ប្តូរ ទំហំ ឬ ពណ៌ទំនិញ

ល័ក្ខខ័ណ្ឌដែលការផ្លាស់ប្ដូផលិតផលមិនមានសុពលភាព (មិនអាចទទួលយកបាន)

 1. ផលិតផលដែលបានពាក់ ឬ ប្រើប្រាស់រួច
 2. ស្លាកសម្គាល់ផលិតផលត្រូវបានបកចេញ ឬ ខូចខាត
 3. ផលិតផលខូចដោយសារតែអ្នកប្រើប្រាស់មិនត្រឹមត្រូវ
 4. ប្រភេទផលិតផលដែលមិនមានសិទ្ធិទទួលបានការផ្លាស់ប្ដូរ (យោងតាមគោលការណ៍ផ្លាស់ប្ដូរផលិតផលនៅក្នុង កម្មវិធី​ ទីង! មានផលិតផលខ្លះដែលអតិថិជនទិញហើយ តែមិនអាចធ្វើការផ្លាស់ប្ដូរវិញបានទេ)
 5. លើសរយៈពេលកំណត់ដោយយោងតាម គោលការណ៍ប្ដូរជូនវិញ ដែលបានកំណត់រយៈពេល 48 ម៉ោង
 6. អ្នកប្រើប្រាស់បានចុចលើប៉ូតុង “ទទួលបានទំនិញបានសំរេច” ដែលនឹងបញ្ជាក់ថាលោកកអ្នកពេញចិត្តទំនិញនោះ

តើអតិថិជនគួធ្វើដូចម្ដេចដើម្បីធ្វើការស្នើរសុំប្ដូរផលិតផល?

 1. បើក កម្មវិធី​ ទីង! របស់អ្នក រួចចូលទៅកាន់ My Ting ហើយរកផលិត​ផលដែលអ្នកចង់​ប្តូរត្រឡប់​មក​​វិញ
 2. អ្នកនឹងឃើញប៊ូតុង​ប្តូរត្រឡប់មកវិញនៅខាងក្រោមផលិតផលដែលមានសិទ្ធិទទួលបានការផ្លាស់ប្ដូរ
 3. ចុចប៊ូតុងត្រឡប់មកវិញដើម្បី ដំណើរការផ្លាស់ប្ដូរផលិតផល
 4. នាំយកផលិតផលទៅ ការិយាល័យ TING! ផ្ទះលេខ29B ផ្លូវ396 សង្កាត់បឹងកេងកង3 ខណ្ឌបឹងកេងកងរាជធានីភ្នំពេញដើម្បីក្រុមការងារពិនិត្យ
 5. ក្រុមការងាររបស់យើងនឹងទទួលបានសំណើរនៃការសុំប្ដូរ និងបញ្ជាក់ការផ្លាស់ប្ដូរផលិតផល
 6. អ្នកនឹងបានសងប្រាក់វិញនូវចំនួនទឹកប្រាក់ដែលបានបង់សម្រាប់ផលិតផលទាំងស្រុង ប៉ុន្តែថ្លៃសេវាផ្សេងទៀត (ដូចជាថ្លៃដឹកជញ្ជូនជាដើម)​ នឹងមិនត្រូវបានសងប្រាក់វិញទេ។

សំណួរចម្លើយការស្នើសុំប្ដូរផលិតផល (FAQ)

 • តើខ្ញុំអាចផ្ញើផលិតផលត្រឡប់មកវិញតាមរយៈអ្នកដឹកជញ្ជូន ឬ ក្រុមហ៊ុនដឹកជញ្ជូនបានទេ? (Grab Passapp)

ពិតជាបាន ប៉ុន្តែសូមជួយទាក់ទងជាមួយក្រុមការងារយើងជាមុនសិន មុនពេលបញ្ជូនផលិតផលត្រឡប់មកវិញតាមរយៈក្រុមហ៊ុនដឹកជញ្ជូនដើម្បីឱ្យយើងខ្ញុំដឹងទុកជាមុន នូវការផ្លាស់ប្ដូរ ហើយរៀបចំដំណើរការជូនអ្នក។

(ករណីទំនិញខូច) ប្រសិនបើអ្នកទទួលបានទំនិញដែលមានបញ្ហា យើងនឹងប្តូរទំនិញថ្មីជូនជូនអ្នកវិញដោយមិនគិតថ្លៃដឹកជញ្ចូន។ យើងខ្ញុំនឹងរៀចំអ្នកដឹកជញ្ចូនទៅយកទំនិញថ្មីជូនអ្នក និងយកទំនិញដែលខូចមកវិញ ដោយយើងជាអ្នកចំណាយលើការដឹកជញ្ជូន។

 • តើខ្ញុំទទួលបានប្រាក់សំណងត្រលប់មកវិញប៉ុន្មាន?

អ្នកនឹងត្រូវបានសងប្រាក់វិញនូវចំនួនទឹកប្រាក់ដែលបានបង់សម្រាប់ផលិតផលទាំងស្រុង ប៉ុន្តែថ្លៃសេវាផ្សេងទៀត (ដូចជាថ្លៃដឹកជញ្ជូន ថ្លៃសេវាប្រមូលសាច់ប្រាក់ឬថ្លៃផ្សេងទៀតដែលបានបង់នៅខាងលើតម្លៃផលិតផល) នឹងមិនត្រូវបានសងប្រាក់វិញទេ។

(ករណីទំនិញខូច) ប្រសិនបើអ្នកទទួលបានទទួលទំនិញខូចហើយ មិនចង់បានការផ្លាស់ប្ដូទំនិញថ្មី ​នោះ យើងនឹងសងវិញនូវថ្លៃដើមទាំងមូល (រួមទាំងថ្លៃដឹកជញ្ជូននិងថ្លៃសេវាផ្សេងៗទៀត)។ គោលដៅរបស់យើងខ្ញុំគឺផ្ដល់ជូននូវបទពិសោធន៍នៃការបញ្ជាទិញទំនិញនៅ ទីង! មិនមានអ្វីគួរអោយបារម្ភនោះទេ។

 • តើខ្ញុំអាចទទួលបានប្រាក់សំណងមកវិញយ៉ាងដូចម្តេច?

ប្រសិនបើអតិថិជននាំផលិតផលត្រឡប់មកវិញដោយខ្លួនឯង ហើយប្រសិនបើផលិតផលនោះត្រូវតាមគោលការណ៍នៃការផ្លាស់ប្ដូរ អតិថិជនអាចទទួលបានប្រាក់សំណងភ្លាមៗនៅថ្ងៃតែមួយ។ ប្រសិនបើអតិថិជនមិនបានមកដោយផ្ទាល់ទេ អតិថិជននឹងទទួលបានការសងប្រាក់វិញតាមរយៈធនាគា ABA ក្នុងរយៈពេល 24ម៉ោង។

 • តើអ្នកអាចរៀបចំអ្នកបើកបរឱ្យយករបស់របរត្រឡប់មកវិញបានទេ?

យើងលើកទឹកចិត្តអោយអ្នកប្រើប្រាស់ផ្ញើរទំនិញត្រលប់មក ទីង! វិញដោយផ្ទាល់ ព្រោះទំនិញត្រូវការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់។ វាគឺជាការ​ងាយស្រួលផងដែរ សម្រាប់យើងខ្ញុំក្នុងការរៀបចំសំណងប្រាក់វិញទៅកាន់អតិថិជន

(ករណីទំនិញខូច) ប្រសិនបើអ្នកទទួលបានទទួលទំនិញដែលមានបញ្ហា យើងខ្ញុំនឹងបញ្ជូនអ្នកដឹកទំនិញដើម្បីនាំយកទំនិញថ្មីទៅអោយអ្នក ហើយយកទំនិញដែលខូចមកវិញ។

 • តើអ្នកអ្នកដឹកជញ្ជូនទំនិញអាចយកប្រាក់សំណងមកអោយខ្ញុំបានទេ?

បច្ចុប្បន្ននេះយើងមិនបានជួលបុគ្គលិកដឹកជញ្ជូនផ្ទាល់ខ្លួនទេដូច្នេះវិធីតែមួយគត់ដើម្បីទទួលបានប្រាក់សំណងវិញ គឺដោយមកក្រុមហ៊ុនយើងផ្ទាល់ និងយកជាសាច់ប្រាក់សុទ្ធ រឺតាមរយះធនាគារ ABA។

(ករណីទំនិញខូច) ប្រសិនបើអ្នកទទួលបានទទួលទំនិញខូចហើយសង្ឃឹមថាមិនទទួលបានការជំនួសយើងនឹងសងថ្លៃដើមវិញនូវថ្លៃដើមបញ្ជាទិញទាំងមូល (រួមទាំងថ្លៃដឹកជញ្ជូននិងថ្លៃសេវាផ្សេងៗទៀត)។ គោលដៅរបស់យើងគឺធ្វើឱ្យបទពិសោធន៍នៃការទិញទំនិញនៅ TING! មិនមានអ្វីគួអោយបារម្ភនោះទេ។

 • តើខ្ញុំអាចដឹងថាតើផលិតផលណាអាចផ្លាស់ប្ដូរបានដោយរបៀបណា?

ផលិតផលនីមួយៗនឹងចង្អុលបង្ហាញអំពីគោលការណ៍ផ្លាស់ប្ដូរនៅក្នុងទំព័រព័ត៌មានរបស់ផលិតផលនៅពេលលោកអ្នកចូលមើលផលិតផលនៅក្នុងកម្មវិធី។

(ករណីទំនិញខូច) ប្រសិនបើអ្នកទទួលបានទទួលទំនិញដែលមានបញ្ហា យើងនឹងបញ្ជូនអ្នកដឹកទំនិញដើម្បីនាំយកទំនិញថ្មីទៅអោយអ្នក ហើយយកទំនិញដែលខូចមកវិញ។

 • តើខ្ញុំត្រូវការបង្ហាញភស្តុតាងនៃការទិញឬវិក័យប័ត្រទេ?

មិនចាំបាច់នោះទេ រាល់ការបញ្ជាទិញទាំងអស់ត្រូវបានកត់ទុកនៅខាងក្នុងទិន្នន័យ កម្មវិធី ទីង រួចហើយ។ មិនចាំបាច់បំពេញបែបបទណាមួយទេគ្រាន់តែចុចប៊ូតុងបញ្ជូនត្រឡប់មកវិញនៅខាងក្នុងកម្មវិធី ទីង! ។

 • ចុះបើផលិតផលដែលបានទិញមានបញ្ហាហើយ កម្មវិធី ទីង គ្មានផលិតផលថ្មីសម្រាប់ប្ដូរ?

យើងនឹងប្រគល់ជូនវិញនូវសាច់ប្រាក់ដែលស្នើរនឹងតម្លៃផលិតផលទាំងស្រុង (រួមទាំងថ្លៃសេវាផ្សេងទៀតប្រសិនបើមាន)

 • តើខ្ញុំតាមដានការត្រឡប់មកវិញយ៉ាងដូចម្តេច?

គោលការណ៍ សម្រាប់ការផ្លាស់ប្ដូរគឺតម្រូវអោយអតិថិជនយកផលិតផលមកប្តូរ នៅការយាល័យ ទីង! វិញដូច្នេះមិនមានមុខងារតាមដានការផ្លាស់ប្ដូរនៅលើកម្មវិធីនោះទេ។

 • តើត្រូវការរយៈពេលប៉ុន្មានដើម្បីដំណើរការស្នើសុំផ្លាស់ប្ដូរផលិតផល?

ពួកយើងនឹងដំណើរការ ការស្នើរសុំប្ដូររបស់អ្នកនៅពេលយើង ទទួលបានផលិតផលដែលបានត្រឡប់មកវិញនៅក្នុងការិយាល័យកណ្តាល។ នៅពេលដែលទំនិញត្រូវបានផ្ទៀងផ្ទាត់ថាស្របតាមគោលការណ៍នៃការផ្លាស់ប្ដូរហើយ នោះការផ្លាស់ប្ដូរត្រូវយល់ព្រម ហើយតម្លៃទំនិញនឹងត្រូវបានសងវិញ។

 • តើអ្នកលក់នឹងទាក់ទងជាមួយអតិថិជនក្នុងកំឡុងពេលនៃការផ្លាស់ប្ដូរទំនិញដែរឬទេ?

អ្នកលក់តែងតែមានទំនាក់ទំនងឥតឈប់ឈរជាមួយអតិថិជនក្នុងអំឡុងពេលទិញទំនិញរួមទាំងការសុំប្ដូរត្រឡប់មកវិញ។ អ្នកលក់ ឬតំណាងអតិថិជនតែងតែមានភាពរីករាយក្នុងការជួយអ្នកប្រើប្រាស់ សម្រាប់បំពេញតំរូវ​ការរបស់អតិថិជនក្នុងការទិញទំនិញរបស់ពួកគេនៅក្រុមហ៊ុន ទីង!។

 • តើខ្ញុំអាចលុបចោលការស្នើសុំការផ្លាស់ប្ដូររបស់ខ្ញុំបានទេ?

អ្នកអាចទាក់ទងជាមួយអ្នកលក់ ប្រសិនបើអ្នកផ្លាស់ប្តូរចិត្តហើយចង់មិនផ្លាស់ប្ដូរផលិតផលវិញ។ បន្ទាប់មកក្រុមការងារនឹងលុបចោលការស្នើសុំប្ដូរផលិតផល ហើយស្ថានភាពបញ្ជាទិញនឹងត្រូវបានធ្វើបាន​​បញ្ចប់។

 • តើខ្ញុំអាចទទួលបានសំណងយ៉ាងដូចម្តេចប្រសិនបើកាតឥណទានរបស់ខ្ញុំលែងមានសុពលភាពឬផុតកំណត់?

ក្រុមហ៊ុនកាតឥណទាននីមួយៗមានគោលការណ៍សងប្រាក់ខុសៗគ្នា។ វាជាការល្អបំផុតដោយអតិថិជនជូនដំណឹងដល់ក្រុមការងារ ឬ អ្នកតំណាងសេវាកម្មអតិថិជនជាមុន ប្រសិនបើកាតឥណទានដែលអ្នកបានប្រើសម្រាប់ការទិញលែងមានសុពលភាព។

 • ខ្ញុំបានទទួលផលិតផលដែលជាកាដូដែលមានគេទិញជូន។ តើខ្ញុំអាចទទួលបានជាសំណងវិញយ៉ាងដូចម្តេច?

មានតែអតិថិនដែលបានបញ្ជាទិញនៅក្នុង​ កម្មវិធី ទីង ប៉ុណ្ណោះដែលអាចធ្វើការស្នើរសុំការផ្លាស់ប្ដូរផលិតផលវិញបាន។ ប្រសិនបើអ្នកទទួលចង់ប្រគល់ទំនិញមកវិញអ្នកទទួលត្រូវទាក់ទងជាមួយអ្នកដែលបានធ្វើការបញ្ជាទិញស្នើរសុំការផ្លាស់ប្ដូរនៅក្នុង កម្មវិធី ទីង ជូនអ្នក។

(ផលិតផលខូច) ប្រសិនបើអ្នកទទួលបានទទួលផលិតផលដែលមានបញ្ហាយើងអាចបញ្ជូនក្រុមការងារបញ្ជូនផលិតផលថ្មីអោយ ដោយមិនចាំបាច់ស្នើរសុំប្ដូរពី កម្មវិធី ទីង ទេដោយគ្រាន់តែទាក់ទងជាមួយយើងហើយអនុញ្ញាតឱ្យយើងធ្វើការដោះស្រាយជូនអ្នក។

ចាប់ផ្តើមការទិញទំនិញបែបថ្មីជាមួយ TING! ទាញយកកម្មវិធីរបស់យើងឥលូវនេះ!

ជម្រើសដ៏ច្រើនអស្ចារ្យ និងតម្លៃទាបសមរម្យ ហើយប្តូរទំនិញវិញដោយឥតគិតថ្លៃ

តើអ្នកជាអ្នកលក់ទំនិញ ហើយកំពុងរកទីផ្សារក្នុងការលក់មែនទេ?

សូមយកផលិតផលរបស់អ្នកមកដាក់ចូលកម្មវិធីលក់ទំនិញ ដែលជាទីផ្សារមានការរីកចម្រើនលឿនជាងគេបំផុតនៅកម្ពុជា

ទំនាក់ទំនងយើងខ្ញុំតាមរយៈលេខទូរស័ព្ទ
090955542 / 098955542 / 092955542
ឬតាមរយៈ Telegram លេខ 098955542